ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន«ក.ប.ប.» ទទួលជួបលោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីជួបប្រជុំ និងពិភាក្សាការងារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម គឹម មាសសុខសីហា និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានទទួលជួបលោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា (EuroCham) ព្រមទាំងសហការី ដើម្បីជួបប្រជុំ និងពិភាក្សាការងារ។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ក្នុងវិស័យផលិតផលប្រើប្រាស់ដែលមានការចរាចរណ៍រហ័ស (Fast Moving Consumer Goods – FMCG) និងការបញ្ជាក់អំពីជំហរក្នុងការសហការគ្នាដើម្បីការលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ ព្រមទាំងការរួមចំណេកធ្វើយ៉ាងណាធានាដល់ការធ្វើពាណិជ្ជកម្មប្រកបដោយសមធម៌ ក្នុងព្រះរាជាណាចក្រកម្ពុជា។