ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទួរគីព្រមានវាយប្រហារចូលទីតាំងក្រុមកុលសម្ព័ន្ធ ខឺត ក្នុងប្រទេសស៊ីរី បើអាមេរិកមិនដកអ្នកប្រយុទ្ធ ខឺត ចេញ

ប្រធានាធិបតីរបស់ប្រទេសទួរគី លោក តៃយីប អឺដូហ្កាន (Tayyip Erdogan) បានព្រមានសារជាថ្មីថា កងកម្លាំងយោធាទួរគី នឹងវាយប្រហារចូលទៅកាន់ទីតាំងកាន់កាប់ដោយក្រុមកុលសម្ព័ន្ធ ខឺត (Kurd) នៅខេត្ត Manbij ប្រទេសស៊ីរី ប្រសិនបើអាមេរិកមិនព្រមដកក្រុមអ្នកប្រយុទ្ធ ខឺត ចេញពីខេត្តនេះ ។

ការព្រមានរបស់ប្រធានាធិបតីទួរគី ត្រូវបានធ្វើឡើងក្រោយពីអាមេរិក បានបំពាក់អាវុធដល់ក្រុមកុលសម្ព័ន្ធ ខឺត ដែលមានទីតាំងនៅជាប់ព្រំដែនជាមួយទួរគី ។

សូមបញ្ជាក់ជូនថា ក្រុមកុលសម្ព័ន្ធ ខឺត មិនមែនមានតែនៅក្នុងប្រទេស៊ីរីជាប់ព្រំដែនទួរគីទេ គឺនៅក្នុងប្រទេសទួរគី ក៏មានក្រុមកុលសម្ព័ន្ធនេះច្រើនដែរ ហើយទួរគី បារម្ភខ្លាចក្រុមអ្នកប្រយុទ្ធនៅស៊ីរី សហការជាមួយក្រុម ខឺត នៅទួរគី ហើយវាយប្រហារផ្តាច់ទឹកដីចេញពីទួរគី នៅពេលាងមុខ ៕