ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្លឹបពាណិជ្ជករកម្ពុជាប្តេជ្ញាជំរុញការអភិវឌ្ឍផ្នែកភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា

លោក ភារម្យ វិចិត្រតារា ប្រធានក្លឹបពាណិជ្ជករកម្ពុជាបានមានប្រសាសន៍ប្រាប់«សារព័ត៌មានដេលីខ្មែរ»ថា កន្លងទៅថ្មីៗនេះ ក្លឹបពាណិជ្ជករកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលពិសេស សម្រាប់ភ្នាក់ងារអចលនទ្រព្យដល់ម្ចាស់ក្រុមហ៊ុននិងអ្នកបម្រើសេវាកម្មផ្នែកអចលនទ្រព្យឲ្យក្លាយជាអ្នកជំនាញដើម្បី អភិវឌ្ឍលើវិស័យអចលនទ្រព្យកម្ពុជា ហើយនាពេលខាងមុខនេះក្លឹបនឹងរៀបចំការបណ្តុះបណ្តាលបន្តទៀត។

ការលើកឡើងរបស់អ្នកវិនិយគវ័យក្មេងខាងលើនេះ ដោយមើលឃើញពីការហូរចូលពីក្រុមហ៊ុនធំៗមកពីក្រៅប្រទេស និងអ្នកអភិវឌ្ឍន៍ក្នុងស្រុកកាន់តែច្រើននៅក្នុងប្រទេសកម្ពុជានោះ ក្លឹបពាណិជ្ជករកម្ពុជាបានរៀបចចំវណ្តុះបណ្តាលនេះរយៈពេល៧ថ្ងៃឬរយៈពេលវេង ដើម្បីឲ្យភ្នាក់ងារនិងអ្នករកស៊ីលើផ្នែកអចលនទ្រព្យឲ្យមានជំនាញពិតប្រាកដនឹងបង្កើនសមត្ថភាពបន្ថែមទៀត។

លោកមានប្រសាសន៍ទៀតថា«តាមពិតគោលបំណងធំរបស់ក្លឹបពាណិជ្ជករកម្ពុជាយើងខ្ញុំគឺ រៀបចំវគ្គធ្វើបទបង្ហាញលើជំនាញអ្នកអភិវឌ្ឍវិស័យអចលនទ្រព្យនេះឡើងគឺ ពួកខ្ញុំធ្វើនេះចង់រូមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងរាជរដ្ឋាភិបាល ខណៈប្រទេសកម្ពុជាកំពុងតែមានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយធ្វើយ៉ាងណាឲ្យអ្នករកស៊ីទទួលទានផ្នែកអចលនទ្រព្យស្រុកយើង យល់ដឹងពីច្បាប់និងជំនាញវិជ្ជាជីវៈឲ្យបានស៊ីជម្រៅបន្ថែមទៀត»។

សម្រាប់ ប្រធានក្លឹបពាណិជ្ជករកម្ពុជា លោក ភារម្យ វិចិត្រតារា បានបញ្ជាក់ថា គោលើដៅធំរបស់ក្លឹបពាណិជ្ជករគឺ ដោយសារតែគោលនយោបាយល្អរបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេស សម្តេចតេជោនាយករដ្ឋមន្រ្តីតែម្តង ដោយសារតែភាពវៃឆ្លាតរបស់សម្តេច ទើបជំរុញឲ្យមានលំហូរវិនិយោគចិនកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា។

ក្លឹបពាណិជ្ជកម្មកម្ពុជាខាងលើនេះ បានបង្កើតឡើងករយៈជិត២ឆ្នាំហើយ ដែលមានចក្ខុវិស័យជួយប្រទេសកម្ពុជា តាមរយៈការប្រមូលផ្តុំម្ចាស់អាជីវកម្ម ជាពិសេសជួយរកទីផ្សារឲ្យផលិតផលខ្មែរដែលគ្មានទីផ្សារ។

ក្រៅពីនេះស្វែងរកបច្ចេកវិទ្យាថ្មីៗពីប្រទេសចិន និងទាក់ទាញវិនិយោគចិនមកវិនិយោគផ្នែកអចលនទ្រព្យផងដែរ ហើយកន្លងទៅថ្មីៗនេះក្លឹបពាណិជ្ជករកម្ពុជាបានរៀបចំការបណ្តុះបណ្តាលជាច្រើនដល់អ្នកជំនាញនិងក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ដើម្បីពង្រឹងធនធានមនុស្សក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនបន្ថែមទៀត។