ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន«ក.ប.ប.» បានអញ្ជើញដឹកនាំសិក្ខាសាលាក្រោមប្រធានបទ «ការកំណត់អាទិភាពនៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការគ្រប់គ្រងករណី)»

(ភ្នំពេញ)៖ ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.» នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះបានអញ្ជើញដឹកនាំសិក្ខាសាលាក្រោមប្រធានបទ «ការកំណត់អាទិភាពនៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការគ្រប់គ្រងករណី (Consumer Protection Law Enforcement Priority-Setting and Case Management)» ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គការ GIZ និងជំនាញការរបស់ GOPA នៃគម្រោង EU-German GATE រួមទាំងលោកអគ្គនាយករង ប្រធាននាយកដ្ឋាន លោក លោកស្រីជាមន្រ្តីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. ផងដែរ។