ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូ «ហេង ហេង I»

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសេចក្តីប្រកាសព័ត៌មានថា គ.ល.ក. បានសម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូលេខ ២៦៦ គ.ល.ក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលផ្តល់ជូន ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណ (HENG PHNOM PROS IMPORT EXPORT CO.,LTD.) ដែលមានកាស៊ីណូឈ្មោះ ហេង ហេង I (HENG HENG I) តាមរយៈ សេចក្តីសម្រេចលេខ០១៧ គ.ល.ក.សសរ ចុះថ្ងៃទី២១ ខែកក្កដា គ.ស.២០២៥។
សូមបញ្កាជាក់ថា កាស៊ីណូឈ្មោះ ហេង ហេង I (HENG HENG I) ស្ថិតនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ៕
តាមរយៈ សេចក្តីសម្រេចលេខ០១៧ គ.ល.ក.សសរ ចុះថ្ងៃទី២១ ខែកក្កដា គ.ស.២០២៥ហើយ ខាងក្រោមនេះជាសេចក្តីជូនដំណឹង៖