ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីពាណិជ្ជកម្មប្តេជ្ញាជំរុញវិស័យកីឡាប្រណាំង កង់ឱ្យកាន់តែរីកចម្រើន ដើម្បីត្រៀមប្រកួតកីឡា SEA GAMESឆ្នាំ២០ ២៣

(ភ្នំពេញ) ប្រកាសចូលកាន់តំណែងជាប្រធានសហព័ន្ធខ្មែរកីឡាទខ្មែរកីឡាទោចក្រយានក្នុងអាណត្តិ ឆ្នាំ២០១៨-២០២២ លោក  សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានប្តេជ្ញាពង្រឹងកិច្ចសហការជាមួយគណៈកម្មាធិការប្រតិបត្តិ និងគ្រូបង្វឹកទាំងអស់ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាមួយនេះឱ្យកាន់តែរីកចម្រើនសំដៅឈានឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងពរឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ ឆ្នាំ២០២៣។

លោករដ្ឋមន្ត្រីប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ការងាររបស់គណៈកម្មាធិការប្រតិបត្តិចាស់ និងការលះបង់របស់លោកគ្រូបង្វឹកខ្មែរ និងបរទេស ក៏ដូចជាកីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមអភិវឌ្ឍន៍វិស័យកីឡាកង់កម្ពុជា រហូតទទួលបានជោគជ័យជាបន្តបន្ទាប់ជូនជាតិ នាពេលកន្លងមក មានដូចជាមេដាយមាស ១, មេដាយប្រាក់ ១ និងពានរង្វាន់កិត្តិ យសជាច្រើន។

លោករដ្ឋមន្ត្រីបានលើកឡើងពីតម្រូវការចាំបាច់សម្រាប់វិស័យកីឡាប្រណាំងកង់ និងបានស្នើសុំទស្សនៈ និងការចូលរួមគាំទ្របន្តទៀត ពីសមាជិកគណៈកម្មាធិការប្រតិបត្តិ មន្ត្រីសហព័ន្ធ និងគ្រូបង្វឹកទាំងអស់ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមសំខាន់ៗរបស់កីឡាមួយនេះ សំដៅកសាង និងអភិវឌ្ឍន៍សមត្ថភាពកីឡា ករ-កីឡាការនីកម្ពុជា ឆ្ពោះទៅរកគុណផលកីឡាកម្រិតខ្ពស់​ ទាំងក្នុងតំបន់ និងលើពិភពលោក។

លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា «វិស័យកីឡាប្រណាំងកង់បច្ចុប្បន្ន គឺត្រូវការកម្រិតអាជីព និងជំនាញខ្ពស់ណាស់ គឺមិនត្រឹមតែកីឡាករ កីឡាការិនី មានសមត្ថភាពខ្ពស់ទេ សូម្បីកង់ប្រណាំង​ ក៏ត្រូវតែផលិត និងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ទើបអាចដណ្តើមយកជ័យជម្នះនៅក្នុងការប្រកួតបានហើយកាល ណាកង់កាន់តែទំនើប និងកាន់តែងាយស្រួលតម្លៃរបស់វាក៏កាន់ តែថ្លៃផងដែរ»។

គួររម្លឹកថា តាមរយៈការដាក់ចេញនូវនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជា ជួបនូវសុខសន្តិភាព និងវឌ្ឍនភាពគ្រប់វិស័យ ព្រមទាំងមានការផ្លាស់ប្ដូរយ៉ាងល្អប្រសើរ ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ដែលបង្កើតបានជាកាលានុវត្តភាពថ្មីៗ សម្រាប់រាជរដ្ឋាភិបាល ក្នុងការពង្រឹងអនុវត្តន៍កម្មវិធីកំណែទម្រង់ស៊ីជម្រៅការពង្រីកមូលដ្ឋានកំណើន និងការទទួលធ្វើជាម្ចាស់ផ្ទះប្រកបដោយទំនុកចិត្តខ្ពស់ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES នៅក្នុងឆ្នាំ២០២៣ ខាងមុខ។