ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្ដម ហេង សួរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង រវាង ជាមួយនិងអង្គការឡូ ស្កូយ៉ាតូឡូ អនឡឺស (Lo Scoiattolo Onlus) ស្ដីពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញកុំព្យូទ័រ អគ្គិសនី-ទឹក ជួសជុលម៉ូទ័រកាត់ដេរសម្លៀកបំពាក់ និងសំអាងការ

ភ្នំពេញ:ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ឆូ ថារ័ត្ន នាយិកាអង្គការឡូ ស្កូយ៉ាតូឡូ អនឡឺស (Lo Scoiattolo Onlus) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង រវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការឡូ ស្កូយ៉ាតូឡូ អនឡឺស (Lo Scoiattolo Onlus) ស្ដីពី មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជំនាញកុំព្យូទ័រ អគ្គិសនី-ទឹក ជួសជុលម៉ូទ័រ កាត់ដេរសម្លៀកបំពាក់ និងសំអាងការ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួង៕

#MLVT #HENGSour