ព្រះវិហារ៖ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd) នៅថ្ងៃទី៣ខែសីហាឆ្នាំ២០២៥ បានដឹកនាំដោយឧកញ៉ា ឡាយ ឈុនហួ, ឯកឧត្ដម ឡាយ ឈុនហាំង, លោកជំទាវ, លោក លី លាង និងសហការីរបស់ក្រុមហ៊ុនបានចូលរួមចំណែកក្នុងបេសកកម្មមនុស្សធម៌ ដោយបានពាំនាំនូវ អង្ករចំនួន ២៥តោន អំបុកសាច់ ៥០០ កញ្ចប់ និងថវិកាចំនួន ៤០ លានរៀលជូនដល់អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី ដើម្បីចាត់ចែងឆ្លើយតបនឹងស្ថានភាពដ៏ពិបាករបស់បងប្អូន ជនភៀសខ្លួននៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ។
ក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ ក្រុមហ៊ុនសង្ឃឹមថា អំណោយទាំងនេះនឹងអាចជួយសម្រួលការរស់នៅជាបណ្តោះអាសន្ន និងបំបាត់ទុក្ខវេទនាដ៏លំបាករបស់បងប្អូនខ្មែរយើង បានមួយរយៈខ្លី។
ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd) មានបំណងបន្តរួមចំណែកជាបន្តបន្ទាប់ក្នុងសកម្មភាពសង្គម និងជួយជ្រោមជ្រែងសហគមន៍ជានិច្ច ដោយជឿជាក់លើគុណតម្លៃនៃមនុស្សធម៌ និងស្មារតីសង្គមដេីម្បីប្រទេសកម្ពុជាយើង។





