ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម ហេង សួរ និង ឯកឧត្តម អ៊ុក គឹមសាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារបានដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ៥១៤គ្រួសារ

ព្រះវិហារ:ឯកឧត្តម ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ និង ឯកឧត្តម អ៊ុក គឹមសាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ៥១៤គ្រួសារ ស្មើនឹង ៣,១៤០នាក់ នៅក្នុងបរិវេណវត្តត្រាវកៀត ភូមិត្រាវកៀត ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងនោះ ក៏មានការចូលរួមពីសំណាក់សមាជិកក្រុមការងារប្រចាំនៅសាធារណរដ្ឋកូរ៉េផងដែរ៕