(ភ្នំពេញ)៖ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារចាំបាច់មួយចំនួន ជាមួយនាយកដ្ឋានកិច្ចការប្រកួតប្រជែង និងនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ នៃអគ្គនាយកដ្ឋាន ក.ប.ប.។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានទាំងពីរ លោកប្រធាននាយកដ្ឋាន និងសហការីទាំងអស់នៃនាយកដ្ឋានទាំងពីរ ផងដែរ។






















