ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កាកាបទី២ បានរៀបចំវេទិកាសាធារណៈ ដើម្បីស្តាប់សំណើរ សំណូមពរដោយផ្ទាល់ពីបងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីបើកវេទិកាសាធារណៈថ្នាក់សង្កាត់ ដោយមានការចូលរួមពីក្រុមប្រឹក្សាសង្កាត់ ឯកឧត្តមអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កាកាបទី១ រដ្ឋបាលសង្កាត់ នៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វេទិកាត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ស្វែងយល់អំពីជីវភាពរស់នៅ និងអាចស្តាប់បាននូវទុក្ខកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានា។
ក្នុងវេទិកានេះ ឯកឧត្តម សោម ចំណាន បានធ្វើការផ្សព្វផ្សាយអំពីឱកាសការងារ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ TVET ១,៥លាននាក់ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ទៅកាន់ប្រជាពលរដ្ឋមូលដ្ឋានឱ្យបានដឹង និងចូលរួមធ្វើការផ្សព្វផ្សាយបន្ត។ ជាមួយគ្នានេះ ឯកឧត្តម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជួយគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើនដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខ្មែរ។


#MLVT #HENGSour