ព្រះវិហារ:ក្រុមហ៊ុន AMRU RICE Cambodia និងមន្ទីររកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី១១សីហា២០២៥នេះបាននាំយកអំណោយរួមមាន អង្ករ សាច់ក្រក និងសៀង ប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដើម្បីជូនដល់វីរៈកងទ័ពឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារនៅដើម្បីចូលរួមលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី សុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។










