ត្បូងឃ្មុំ:ខ្មែរជួយខ្មែរ សូមជួយគាំទ្រផលិតផលខ្មែរ ដំឡូងជ្វាសាច់ការ៉ុត១២០ហិកតា នៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងប្រមូលផល
១-កសិករ អួន សុខគង់ លេខទូរស័ព្ទ ០១៥ ៨៨៨ ៤២១ ដាំលើផ្ទៃដី ៣០ហិកតា
២-កសិករ សេក វ៉ាន់នី លេខទូរស័ព្ទ ០៨៨ ៤០ ៨០ ២៣៨ ដាំលើផ្ទៃដី ៤០ហិកតា
៣-និងកសិករ ព្រីង សេង លេខទូរស័ព្ទ ០៨៨ ៨០ ៨៤ ៣១៦ ដាំលើផ្ទៃដី ៥០ហិកតា
ដំឡូងជ្វា ក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានកសិករ ៣គ្រួសារ ដាំដំឡូងជ្វាលើថ្ងៃដីសរុប ១២០ហិកតា ដោយចាប់ផ្តើមដាំពីចុងខែមិនាបន្តបន្ទាប់ ហើយចាប់ផ្តើមប្រមូលផលពីដើមខែកក្កដា ហើយគ្រោងបញ្ចប់នៅខែវិច្ឆិកាខាងមុខ ដែលមកដល់ពេលនេះ ការប្រមូលផលសម្រេចបានប្រមាណ ២០ហិកតាហើយ។
តាមការរៀបរាប់របស់កសិករទាំង៣រូប បានបង្ហាញថា ដំឡូងជ្វារបស់គាត់ដាំលើដីក្រហម ដែលផ្តល់សាច់ដំឡូងជ្វា មានរសជាតិឆ្ងាញ់ជាងដាំលើដីខ្សាច់ ហើយមានសាច់ពណ៌ការ៉ុត។
ដំឡូងជ្វា ដាំលើដីក្រហមនេះ ផ្តល់ផលជាមធ្យម ១០តោន/ហិកតា។ តម្លៃបច្ចុប្បន្ន ទាបជាងឆ្នាំ២០២៤ បើប្រៀបធៀបពេលវាលាដូចគ្នា ហើយទីផ្សារដំឡូងជ្វា មានភ្នំពេញនិងប្រទេសវៀតណាម។ ទោះបីតម្លៃធ្លាក់ចុះបន្តិច តែមិនទាន់ចាល់ ជុញនោះទេ ហើយមិនទាន់ដល់ថ្នាក់ខាតនោះទេ តែភាគចំណេញធ្លាក់ចុះបន្តិច។ ទោះជាយ៉ាងណា កសិករទាំង ៣រូប បានសំណូមពរឲ្យមន្ទីរជំនាញស្វែងរកទីផ្សារបន្ថែម ព្រោះដំឡូងរបស់ពួកគាត់ ត្រូវប្រមូលផលរហូតដល់ខែវិច្ឆិកា។





