ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន ស៊ីធីរាយស៍ City Rice Import Export Co., Ltd.បានសហការណ៍ជាមួយ មន្ទីកសិកម្មខេត្តបាត់ដំបង ចុះសំរួលការកកស្ទះស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រះពន្លា ឃុំរោងជ្រៃ ស្រុកថ្មគោល

បាត់ដំបង៖ ក្រុមហ៊ុន ស៊ីធីរាយស៍ City Rice Import Export Co., Ltd. នៅថ្ងៃទី១៩ខែសីហាឆ្នាំ២០២៥បានសហការណ៍ជាមួយ មន្ទីកសិកម្មខេត្តបាត់ដំបង ចុះសំរួលការកកស្ទះស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រះពន្លា ឃុំរោងជ្រៃ ស្រុកថ្មគោល។ ក្នុងនោះក្រុមហ៊ុន បានជួយប្រមូលស្រូវដែលសេសសល់ពីយប់ពីបងប្អូនកសិករ ដោយមិនមានឈ្មួញប្រមូលទិញអោយអស់ពីវាល ហេីយបញ្ជូនភ្នាក់ងារសហការី ជួយប្រមូល ១០ឡានបែន និង ឡានធំចំនួន១០០តោនជារាងរាល់ថ្ងៃក្នុងខណះពេលកំពុងកកស្ទះនេះ ។
នៅក្នុងការអន្តរាគមន៍ ក្រុមហ៊ុនបានបញ្ជាក់អោយបងប្អូកកសិករ ច្រូតកាត់ អោយសមាមាត្រទៅនឹងការប្រមូលទិញរបស់ក្រុមមហ៊ុន និង ឡានឈ្មួញ ដើម្បីជួសវាងកុំអោយសល់ស្រូវនៅវាល។