ប្រព័ន្ធផ្សព្វផ្សាយ Aljazeera បានអោយដឹងថា ជនអន្តោប្រវេសន៍រាប់រយនាក់ នៅតែព្យាយាមឆ្លងដែនចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិក តាមប្រទេសម៉ិកស៊ីក ទោះបីជាមេដឹកនាំអាមេរិកបានដាក់ពង្រាយទាហានច្រើនពាន់នាក់នៅតាមព្រំដែនក៏ដោយ ។
៩ដើម្បីទប់ស្កាល់លំហូរចូលនៃជនអន្តោប្រវេសន៍នេះ មេដឹកនាំអាមេរិកមិនត្រឹមតែដាក់ពង្រាយកងកម្លាំងយោធាតាមព្រំដែនទេ គឺមេដឹកនាំអាមេរិកបានធ្វើរបងខ្ពស់ៗ និងបំពាក់កាមេរ៉ាឃ្លាំមើលផងដែរ ។
សូមបញ្ជាក់ជូនថា ចាប់តាំងពីពាក់កណ្តាល់ឆ្នាំ២០១៨នេះ ជនអន្តោប្រវេសន៍រាប់ពាន់នាក់ ដែលភាគច្រើនមកពីអាមេរិកកណ្តាល បានសម្រុកទៅកាន់ទឹកដីអាមេរិក ក្នុងបំណងសុំសិទ្ធិជ្រកកោន ៕