រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទួរគី លោក Mevlut Cavusoglu បាននិយាយថា ទួរគីនឹងធ្វើការជាមួយប្រធានាធិបតីរបស់ប្រទេសស៊ីរី លោក បាសា អាល់ អាសាដ ប្រសិនបើលោក អាសាត ទទួលជ័យជំនះក្នុងការបោះឆ្នោតនៅពេលខាងមុខ ។
លោក Mevlut Cavusoglu បានលើកឡើងបែបនេះ នៅក្នុងសន្និសីទកាសែតមួយនៅប្រទេស កាតា ដែលជាការបង្ហាញពីជំហររបស់ប្រទេសទួរគីលើប្រទេសស៊ីរី ។
សូមបញ្ជាក់ជូនថា សង្គ្រាមស៊ីវិលនៅស៊ីរីបានឆាបឆេះចូលដល់ឆ្នាំទី៨ហើយ ហើយសង្គ្រាមនេះនៅតែបន្តឆាបឆេះនៅឡើង ប៉ុន្តែគេសង្ឃឹមថា ស៊ីរីនឹងរៀបចំការបោះឆ្នោតមួយនៅពេលខាងមុខ ៕