ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក.អញ្ជើញចូលរួម ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមដែលប្រឡងជាប់ក្នុងវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូប្រភេទ “ក” វគ្គទី៥

ភ្នំពេញ: ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)នៅថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមដែលប្រឡងជាប់ក្នុងវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូប្រភេទ “ក” វគ្គទី៥ ។
កម្មវិធីនេះបានរៀបចំ និងប្រព្រឹត្ដទៅពីថ្ងៃទី៥-៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. ដោយមានការអញ្ជើញចូលរួមពីសំណាក់គ្រូបង្គោលនិងគ្រូឧទ្ទេសប្រចាំអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ព្រមទាំងលោក/លោកស្រីជាបុគ្គលិកពិសេសកាស៊ីណូ សរុបចំនួនប្រមាណ ៦០ រូប។