ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កិច្ចប្រជុំស្វែងយល់ពីស្ថានភាពអាជីវកម្មហិរញ្ញវត្ថុ និងគម្រោងអភិវឌ្ឍន៏ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កិច្ចប្រជុំស្វែងយល់ពីស្ថានភាពអាជីវកម្មហិរញ្ញវត្ថុ និងគម្រោងអភិវឌ្ឍន៏ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាថ្ងៃចន្ទទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះនៅសាលប្រជុំតូច កសស កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំ ដើម្បីស្វែងយល់ពីស្ថានភាពអាជីវកម្មហិរញ្ញវត្ថុ និងគម្រោងអភិវឌ្ឍន៏របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី គណៈប្រតិភូថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។