ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

យុទ្ធនាការភ្លៀងរលឹមលើ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

យុទ្ធនាការភ្លៀងរលឹមលើយានយន្តកែច្នៃខុសលក្ខណៈបច្ចេក ទេស (វិធានការលើរថយន្ត កែច្នៃដាក់រានខាងក្រោយ ដឹកសំពីងសំពោង និងខ្វះឯកសារ)។

ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តបន្ទាយមានជ័យបានធ្វើការត្រួតពិនិត្យយានយន្តសរុបចំនួន ៣៣គ្រឿង ក្នុងនោះឃាត់ណែ នាំ និងពិន័យតាមច្បាប់ចំនួន ០១គ្រឿងដោយមិនមានលិខិតអាជីវកម្ម(០១ គ្រឿង)។

ជាមួយគ្នានេះ រថយន្តចំនួន ៦៨ គ្រឿងផ្សេងទៀតត្រូវបានត្រួតពិនិត្យ នៅក្នុងខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង និងខេត្តកោះកុង ក្នុងនោះឃាត់បានរថយន្តចំនួន០២ គ្រឿងត្រូវបានណែនាំនិងឃាត់រួមមានខ្វះឯកសារ ០២ គ្រឿង ។