លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើដំណើរទៅឃុំប្រធាតុ ស្រុកអូររាំងឱ ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមដាំឫស្សីជានិមិត្តរូបជាមួយក្រុមហ៊ុន អាន ម៉ាឌី គ្រុប ដែលកំពុងវិនិយោគដាំឫស្សីលើផ្ទៃដី ២៥ ហិកតាសម្រាប់ធ្វើពូជនឹងគ្រោងដាំជាលក្ខណផលិតកម្មសម្រាប់ធ្វើពូជនឹងគ្រោងដាំជាលក្ខណផលិតកម្ម។
សកម្មភាពដាំឫស្សីជានិមិត្តរូបរបស់លោករដ្ឋមន្ត្រីនាពេលនេះ គឺចង់បញ្ជាក់ជូនសាធារណជនថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការបានចាប់ ផ្តើមអនុវត្តច្បាប់ស្តីពី “ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ” ដែលច្បាប់នេះទើបបានអនុម័តដោយព្រឹទ្ធសភា កាលពីថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។
ភ្ជាប់ទៅនឹងខ្លឹមសារនៃច្បាប់សូមអនុញ្ញាតជម្រាបជូនថាច្បាប់នេះគោលបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ប្រជាសហគមន៍ ក្រុមហ៊ុន ដោយជំរុញនិងលើកទឹកចិត្តពួកគាត់តាមរយ:យន្តការនៃការដាំដុះ ថែរក្សាកែច្នៃ និងប្រើប្រាស់ដើម្បីលើកតម្កើងគុណតម្លៃរបស់វត្ថុធាតុដើមដែលមានតម្លៃផ្នែកសេដ្ឋកិច្ច និងសង្គមមួយនេះ។
លោកឧកញ៉ា អាន ម៉ាឌីបានមានប្រសាសន៍បញ្ជាក់ថា ដោយយល់ឃើញពីសក្តានុពលនៃផលិតកម្មឫស្សី និងដើម្បីចូលរួមអភិវឌ្ឍផលិតកម្មឫស្សី ស្របតាមខ្លឹមសារនៃច្បាប់ខាងលើក្រុមហ៊ុនបានដាំឫស្សីលើផ្ទៃដី ២៥ហិកតាទុកសម្រាប់ធ្វើពូជ បន្ទាប់ មកគ្រោងដាំជាលក្ខណផលិតកម្មលើផ្ទៃដីចំនួន ០១ម៉ឺនហិកតានឹងបង្កើត រោងចក្រកែច្នៃជាសម្ភារ និងគ្រឿងសង្ហារឹមច្រើនប្រ ភេទសម្រាប់ផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រកនងនាំចេញ។
សម្រាប់ លោករដ្ឋមន្រ្តីកសិកម្ម បានសាទរ ចំពោះឆន្ទ:របស់លោកឧកញ៉ាដែលបានចូលរួមអភិវឌ្ឍផលិតកម្មឫស្សី តាមរយៈការដាំឫស្សីជាលក្ខណឧស្សាហកម្មដើម្បីបំពេញខ្សែច្រវាក់ផលិត កម្មឫស្សីចាប់តាំងពីការផលិតពូជដាំកែច្នៃ និងនាំចេញ។
គម្រោងវិនិយោគនេះគឺកំពុងឆ្លើយតបទៅនឹងគោលនយោបាយនៃការអភិវឌ្ឍវិស័យកសិកម្ម ២០១៩-២០២៣ និងជាពិសេសចូលរួមយ៉ាងសកម្មអនុវត្តច្បាប់ស្តីពី “ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ”។
ម្យ៉ាងវិញទៀត គម្រោងនេះនឹងចូលរួមអភិវឌ្ឍធនធានឫស្សីប្រ កបដោយនិរន្តរភាព ទាញយប្រយោជន៍ សម្រាប់សង្គម សេដ្ឋកិច្ច ភាតរបរិស្ថានបៃតង និងបង្កើតគម្របព្រៃឈើ។
លោករដ្ឋមន្ត្រីបានស្នើឲ្យក្រុុមហ៊ុនសហការជាមួយរដ្ឋបានព្រៃឈើ បង្កាត់ពូជឲ្យបានច្រើនដើម្បីផ្សព្វផ្សាយជូនក្រុមហ៊ុនផ្សេងៗដែលមានចេតនាចង់ដាំ និងជាពិសេសប្រជាសហគមន៍ដើម្បីដាំ ប្រមូលផលប្រើប្រាស់តាមតម្រូវការ កាត់បន្ថយការប្រើប្រាស់ឈើ និងលើកតម្កើងកម្រិតជីវភាព។