ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានអញ្ជើញចូលរួម និងអបអរសាទរក្នុងពិធីសម្ពោធជាផ្លូវការរបស់ ធនាគារ វីង ស្ថិតនៅសាខាទឹកថ្លា

ភ្នំពេញ: ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួម និងអបអរសាទរក្នុងពិធីសម្ពោធជាផ្លូវការរបស់ ធនាគារ វីង សាខាទឹកថ្លា ដែលមានទីតាំងស្ថិតក្នុងតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មរីកចម្រើនមួយក្នុងរាជធានីភ្នំពេញ។

គូសបញ្ជាក់ផងដែរថា ធនាគារ វីង (ខេមបូឌា) គឺជាធនាគារមួយដែលផ្តល់ឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួូលបាននូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ ហើយការសម្ពោធសាខាទឹកថ្លាដែលជាសាខាថ្មីនេះ បានបង្ហាញអំពីសមិទ្ធផលថ្មីមួយនៅក្នុងវិស័យធនាគារកម្ពុជា ដែលនឹងជួយគាំទ្រដល់អាជីវកម្មក្នុងស្រុក ក៏ដូចជារួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។