ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម លូ គឹមឈន់ អញ្ជើញប្រជុំពិភាក្សាការងារ ជាមួយនឹង គណៈប្រតិភូសមាគមភស្តុភារកម្មកម្ពុជា (CLA) សភាពាណិជ្ជកម្មកម្ពុជា(CCC)និងសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃសុក្រទី២៤ ខែតុលា ឆ្នាំ២០២៥នេះនៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំ ជាមួយនឹង គណៈប្រតិភូសមាគមភស្តុភារកម្មកម្ពុជា (CLA) សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដឹកនាំដោយ លោក ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA) ក្នុងគោលបំណង ពិភាក្សា និងដោះស្រាយនូវកិច្ចការអនុវត្តមួយចំនួន ក្នុងដំណើរការប្រតិបត្តិការកំពង់ផែ នៅ កសស។

នៅក្នុងកិច្ចប្រជុំពិភាក្សាការងារនេះ មានការចូលរួមពី តំណាង នគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ, តំណាង សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ, និងវិនិយោគិន និងពាណិជ្ជករ មកពី សមាគមភស្តុភារកម្មកម្ពុជា (CLA) សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)។

Sihanoukville Autonomous Port (PAS) : At 9:30 AM on Friday, 24th October 2025, at the venue of PAS Conference Room, His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Autonomous Port and PAS Management, held a discussion meeting with Delegations of Cambodia Logistics Association (CLA), Cambodia Chamber of Commerce (CCC), and Textile, Apparel, Footwear & Travel Goods Association in Cambodia (TAFTAC), led by Mr. Hak Leanghor, President of Cambodia Logistics Association, in purpose to discuss and resolve a certain set of practices within the port operation process at PAS.

This discussion meeting was attended by Representative of Immigration Police of Sihanoukville International Port Branch, Representatives of Sihanoukville International Port Customs and Excise Branch, and Investors and Businessmen from Cambodia Logistics Association (CLA), Cambodia Chamber of Commerce (CCC), and Textile, Apparel, Footwear & Travel Goods Association in Cambodia (TAFTAC).