ភ្នំពេញ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់ សូមគោរពជូនពរ សម្ដេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនវយវឌ្ឍនាការ។
ក្នុងវេលាដ៏ប្រសើរថ្លៃថ្លា នៃឱកាសចម្រើនវយវឌ្ឍនាការរបស់ សម្ដេចមហារដ្ឋសភាធិបតី យើងខ្ញុំសូមគោរពជូនពរ សម្ដេចមហារដ្ឋសភាធិបតី ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរ និងពរដ៏ថ្លៃថ្លាទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

