ភ្នំពេញ:យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) មានកិត្តិយស សូមជម្រាបជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូលេខ ២៩៤ គ.ល.ក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ដែលផ្តល់ជូនក្រុមហ៊ុន ជើង កាន ឯ.ក(JING KAN CO., LTD.)ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ តុងហ៊ូ (DONGHU CASINO) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០៤១ គ.ល.ក.សសរ ចុះថ្ងៃទី២ ខែធ្នូ គ.ស.២០២៥។
អាស្រ័យដូចបានជម្រាបខាងលើ សូម សារធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន។
