ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កំពង់ផែស្វយ័តក្រុងព្រះសីហនុ(កសស)ចេញញត្តិថ្កោលទោស ចំពោះការឈ្លានពានយោធាខុសច្បាប់របស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ:ថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ(កសស) សូមសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងថ្កោលទោស ដាច់អហង្ការ ចំពោះការប្រើប្រាស់កម្លាំងដោយខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃមកលើដែនដីអធិបតេយ្យ របស់កម្ពុជា ចាប់តាំងពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២៥មកទល់ពេលនេះ នៅក្នុងតំបន់ជាច្រើន ជាពិសេសនៅភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យដែលបណ្តាលឱ្យប្រជាពលរដ្ឋជាជនស៊ីវិលស្លាប់ និងរងរបួសមួយចំនួន ព្រមទាំងខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជនរបស់កម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ(កសស) អំពាវនាវឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសង្គ្រាមឈ្លានពាន ហើយ ងាកមកគោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយក្រោមច្បាប់អន្តរជាតិឱ្យខានតែបាន។