ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី បានធ្វើការបរិច្ចាគអង្ករ​ចំនួន ៥ តោន ដល់ ក្រុមស្ត្រីមនុស្សធម៌ស្ម័គ្រចិត្ត ក្នុងគោលបំណងជួយសង្គ្រោះជនភៀសសឹក និងគ្រួសារដែលកំពុងប្រឈមភាពលំបាក

ភ្នំពេញ:ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ — ក្រុមហ៊ុន សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី City Rice Import Export Co., Ltd (រោងម៉ាស៊ីនកិនស្រូវ ឡាយសែ) បានធ្វើការបរិច្ចាគអង្ករ​ចំនួន ៥ តោន ដល់ #ក្រុមស្ត្រីមនុស្សធម៌ស្ម័គ្រចិត្ត ក្នុងគោលបំណងជួយសង្គ្រោះជនភៀសសឹក និងគ្រួសារដែលកំពុងប្រឈមភាពលំបាក។

ការបរិច្ចាគនេះ បានដឹកនាំដោយ លោកស្រី ឡាយ ឈុនឡាំង និង​ លោកជំទាវ ហុក ឈីវយី ដែរជា​នាយកក្រុមហ៊ុន។ អង្ករត្រូវបានទទួលដោយ លោក ដួង សុីណែត ស្នងការរងនគរបាលខេត្ត​បាត់ដំបង​ ដែលជាតំណាងក្រុមស្ត្រីមនុស្សធម៌ស្ម័គ្រចិត្ត។

លោកស្រីឡាយ ឈុនឡាំង បានបញ្ជាក់ថា ក្រុមហ៊ុនមានបំណងចូលរួមផ្នែកមនុស្សធម៌ជាបន្តបន្ទាប់ ជាពិសេសក្នុងការគាំទ្រលើកទឹកចិត្តដល់អ្នករងគ្រោះដែលត្រូវការជំនួយបន្ទាន់។ “ការចែករំលែកជាមួយ​ក្រុម​ស្ត្រី​មនុស្ស​ធម៌​ស្ម័គ្រចិត្ត​ គឺជាការងារសង្គមដែលយើងតែងតែចូលរួម,” លោកស្រីបាន​អគុណ​ខ្លាំណាស់​ដែល​បាន​ផ្តល់​ឱកាស​ក្នុង​ការ​ចូលរួម​មួយ​នេះ​។