ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលអំណោយពីរោងចក្រ សុិនគី អឹភែរឹល (ខេមបូឌា) ឯ.ក សម្រាប់ផ្តល់ជូនវីរកងទ័ព និងជនភៀសសឹក

ភ្នំពេញ: ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលអំណោយពីរោងចក្រ សុិនគី អឹភែរឹល (ខេមបូឌា) ឯ.ក សម្រាប់ផ្តល់ជូនវីរកងទ័ព និងជនភៀសសឹក

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត រោងចក្រ សុិនគី អឹផែរឹល (ខេមបូឌា) ឯ.ក ដែលផ្តល់អំណោយមកក្រសួង ក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» សម្រាប់យកទៅផ្តល់ជូនវីរកងទ័ព និងជនភៀសសឹក ដែលកំពុងឈរជើងប្រយុទ្ធតស៊ូប្តូរផ្តាច់ការពារទឹកដីពីការឈ្លានពានរបស់សត្រូវ។

ទឹកចិត្តគោរពស្រឡាញ់ដឹងគុណចំពោះវីរកងទ័ព ដែលបានលះបង់អាយុជីវិត ប្តូរផ្តាច់ការពារជាតិមាតុភូមិ យើងប្តេជ្ញារួមគ្នាជាធ្លុងក្នុងការជួយទ្រទ្រង់ដល់សមរភូមិមុខ និងជាការបង្ហាញកម្លាំងចលករមួយដ៏ សំខាន់សម្រាប់ការប្រយុទ្ធតតាំងប្រឆាំងនឹងសង្គ្រាមឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃ និងជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋភៀសសឹក។

អំណោយរបស់ រោងចក្រ សុិនគី អឹភែរឹល (ខេមបូឌា) ឯ.ក រួមមាន៖ អង្ករ ចំនួន ៥តោន ទឹកសុីអុីវ ចំនួន ១០០យួរ ប្រេងឆា ចំនួន ១៥កេស ភួយ ចំនួន ១ ០០០ភួយ ទឹកសុទ្ធ ចំនួន ២៤៧កេស និងត្រីខ ចំនួន ១០កេស៕

#MLVT #HENGSour