ភ្នំពេញ:គណៈគ្រប់គ្រងពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរស៖
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម ព្រមទាំងបុត្រី បានចូលរួមទេយ្យទានមាន៖
– អង្ករ ចំនួន ៣តោន (ក្នុង១ប៉ាវ ចំនួន១០ គីឡូក្រាម)
– ឆៃប៉ូវផ្អែម ចំនួន ១០០០ ប្រអប់ (ក្នុង១ប្រអប់ ចំនួន ២០០ក្រាម)
– ទឹកសុទ្ធ ចំនួន ១០០ កេស និង
– មីចំនួន ១០០ កេសតូច
តាមរយៈមូលនិធិសង្គហៈពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមឧបត្ថម្ភ និងលើកទឹកចិត្តដល់វីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹកដោយសារសង្គ្រាម នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ព្រះពុទ្ធដីកាទ្រង់ថា៖ ការព្រមព្រៀងគ្នា ជាហេតុនាំមកនូវសេចក្តីសុខ និងសុភាសិតខ្មែរពោលថា៖ សាមគ្គីគ្នារស់ បែកបាក់សាមគ្គីគ្នាស្លាប់ ។
សូមប្រសិទ្ធពរជ័យជូនឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រី ជារៀងរាល់ប្រចាំខែ តែងបានឧបត្ថម្ភជាអង្ករ ទឹកសុទ្ធ ចង្ហាន់បិណ្ឌបាត និងទេយ្យទានផ្សេងៗទៀត សម្រាប់ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី ក្នុងឱកាសនេះ ក៏បាននាំមកនូវទេយ្យទានសម្រាប់ចែកជូនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក សូមមានសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច សមប្រកបពុទ្ធពរ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
