ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រោងម៉ាស៊ីន​កិន​ស្រូវ City Rice Import Export Co.ពេញ មួយឆ្នាំ ២០២៥ City Rice បាន​ចាយ​ថវិកា​អស់ខ្ទង់​រង្វង់ ៧០ លាន​ដុល្លារ ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ

ភ្នំពេញ:​លោកឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុ
ន ម៉ាស៊ីន​កិន​ស្រូវ City Rice Import Export Co បានថ្ពេលែងបញ្ញជាក់ថា មួយឆ្នាំ ២០២៥ City Rice បាន​ចាយ​ថវិកា​អស់ខ្ទង់​រង្វង់ ៧០ លាន​ដុល្លារ ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ។

លោកឧកញ៉ា ឡាយ ឈុនហួ លើកឡើងថា ក្នុង​នោះ សម្រាប់​ស្រូវ​សើម​ City Rice បាន​ប្រមូល​ទិញ​ពី​ប្រជាកសិករ​ក្នុង​រង្វង់​ប្រមាណ ៣៥ ម៉ឺន​តោន។
សម្រាប់​ទីផ្សារ​នាំ​ចេញ លោក​ឧកញ៉ា បាន​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០២៥ សង្កេត​ឃើញថា ​​ទីផ្សារ​ចិន​មាន​ការ​រីក​ចម្រើន​។ លោក​ថា​ ទីផ្សារ​ចិន ​នៅ​ក្នុង​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ មាន​ការ​ថយ​ចុះ មាន​ន័យ​ថា​នាំ​ចូល​មិន​សូវ​ច្រើន​ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២៥ នេះ​​ សម្រាប់ City Rice ឃើញ​ថា​មាន​ការ​កើន​ឡើង​វិញ។
លោកឧកញ៉ាបន្តថា ទីផ្សារ​ផ្សេង​ៗ​ដែល​មាន​ការ​កើន​ឡើង​មាន​ដូច​ជា​ ទីផ្សារ​អូស្ត្រាលី ញូសេឡេន អាមេរិក និងកាណាដា គឺ​មាន​ការ​កើន​ឡើង​ខ្លះៗដែរ​។
ក្រៅ​ពី​នេះ ក៏នៅ​មាន​ទីផ្សារ​ អឺរ៉ុបក៏​ឃើញ​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ដូចគ្នាដែរ​សម្រាប់​ក្រុមហ៊ុន City Rice នៅ​ក្នុង​ឆ្នាំ​២០២៥។
លោក​ឧកញ៉ា បាន​អះអាងទៀត​ថា នៅ​ក្នុង​ឆ្នាំ​២០២៦នេះ City Rice នឹង​ជំរុញ​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​មួយ​ចំនួន​ដូច​ជាកាណាដា អាមេរិក ហើយ​នឹង​ព្យាយាម​នាំ​ចូល​ទៅ​ក្នុង​ប្រទេស​​ហ្វីលីពីន ប្រសិន​ជា​ទីផ្សារ​ទាំង​អស់​នោះ​មាន​តម្រូវ​ការ​ខ្ពស់​៕