ភ្នំពេញ៖ កន្លងទៅមានចម្ងល់ជាច្រើនចោទសួរតៗគ្នាពីគំរោងអភិវឌ្ឍដីឡូតិ៍នៅតាមបណ្តោយផ្លូវជាតិលេខ៤ចុះពីផ្សារអង្គស្នួលខេត្តកណ្តាល ហើយហេតុអ្វីបានជាគ្រប់គ្នាត្រូវទិញដីឡូតិ៍និងផ្ទះនៅតំបន់នេះគំរោងលំនៅដ្ឋាន N&Y ចាប់ផ្តើមលក់ពីពេលនេះទៅ ដោយមានការបញ្ចុះតម្លៃពិសេសដល់អតិថិជន។ នេះជាប្រសាសន៍របស់លោក ទិត្យ សំអឿន ប្រធានទីផ្សារក្រុមហ៊ុន N&Y Real Estate ។
តាមពិតគំរោងអភិវឌ្ឍន៍ដីឡូតិ៍ នឹងលំនៅដ្ឋាន N&Y កំពុងតែវិនិយោគនូវទំហំទឹកប្រាក់រាប់លានដុល្លារ ដើម្បីអភិវឌ្ឍន៍តំបន់នេះជាទីដ៏ទាក់ទាញសម្រាប់ប្រជាពលរដ្ឋដែលចង់បានលំនៅដ្ឋាននិងផ្សារ តំបន់លំហែកកាយដ៏ប្រណិត ជំនួសភាពសៅម៉ងក្នុងជិវិតនិងជាតំបន់យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលជាប់ផ្លូវក្រវ៉ាត់ក្រុងជាតំបន់លំហូរនៃការដឹកជញ្ជូនផ្លូវដង្ហើមសេដ្ឋកិច្ច។
លោក ទិត្យ សំអឿន បញ្ជាក់ថា«បើគ្មានសុខសន្តិភាពទេ ក្រុមហ៊ុនខ្ញុំមិនហ៊ានអភិវឌ្ឍន៍ទេ ហើយអ្នកវិនិយោគផ្សេងទៀតក៏មិនហ៊ានមករកស៊ីដែរ ដែលឆ្លៀតឱកាសនេះសូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលរៀបចំឲ្យប្រទេសជាតិមានសន្តិភាពពេញផ្ទៃប្រទេស»។
ចំពោះក្រុមហ៊ុន N&Y មានបើកជាគម្រោង ដីឡូតិ៍ ផ្ទះល្វែងជាបុរី និងមានអ្នកវិនិយោគក្រៅប្រទេសជាច្រើនចង់ងចាប់ដៃគូរសហការណ៍ជាមួយគ្នា ហើយដៃគួរនេះគឺរកវិធីណាផ្តល់សេវាកម្មធូថ្លៃជូនពលរដ្ឋយើង ដើម្បីលក់ជូនប្រជាពលរដ្ឋ ហើយអ្នកដែលចង់បានផ្ទះ គឺជាពេលវេលាដ៏សមរម្យមួយផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន N&Y Real Estate កំពុងវិនិយោគលើផ្ទៃដីទំហំជិត៣០ ហិកតា ដែលជាជំហានទី១ លើការអភិវឌ្ឍពុះដីឡូតិ៍លក់ប្រហែលជា ១៨ហិកតា ក្នុងនោះមានកន្លែងកម្សាន្ត សម្រាប់ប្រជាពលរដ្ឋ ហើយគម្រោងទី២គឺ ជាគម្រោងផ្សារលើផ្ទៃដីប្រហែល៤ ហិកតា ដើម្បីធ្វើរោងចក្រ នឹងមានជំហានអភិវឌ្ឍជាបន្តបន្ទាប់ទៀត ។
គម្រោងខាងលើនេះមានទំហំ 4.50 x 10ម៉ែត្រ 5 x 20ម៉ែត្រ និង 10 x 20ម៉ែត្រ រីឯអត្ថប្រយោជន៍ទាំងនោះ គឺគម្រោងសុទ្ធ១០០% បង់១៤៩ដុល្លាររាល់ខែ រយៈពេល៤៨ខែ ដោយគ្មានការប្រាក់ សម្រាប់លក់រហូតដល់ ៤ គម្រោងឯណ្ណោះ ដោយមានប្រព័ន្ធទឹកភ្លើងរដ្ឋចូលដល់ទីតាំងដីតែម្តង ជាមួយប្រព័ន្ធលូរួចជាស្រេច មានរៀបចំ ផ្សារ ក្នុងគម្រោងទី២ មានផ្លូវបេតុង និងលក្ខណៈពិសេសផ្លូវ ខាងមុខដីឡូត៍គឺជាផ្លូវកៅស៊ូ៣០ម៉ែត្រ ដែលជាគម្រោងរបស់រដ្ឋផងដែរ។
គម្រោងដីឡូតិ៍ក្រុមហ៊ុន N & Y Real Estate មានទីតាំងស្ថិតនៅភូមិកំពង់ត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល៕