ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម លូ គឹមឈន់ ជួបប្រជុំពិភាក្សាការងារជាមួយ ក្រុមការងារ JICA Appraisal Mission នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ២ រសៀល ថ្ងៃព្រហស្បតិ៍ ៣ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានជួបប្រជុំពិភាក្សាការងារជាមួយក្រុមបេសកកម្មប៉ាន់តម្លៃរបស់ទីស្នាក់ការកណ្តាលចៃការ “JICA Appraisal Mission” ដេលដឹកនាំដោយកញ្ញា MURAO Akari, ជំនួយការនាយកនៃនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ទីស្នាក់កណ្តាលចៃកាប្រចាំទីក្រុងតូក្សូ ស្តីពី ការស្នើសុំប្រាក់កម្ចីបន្ថែម សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១។