ភ្នំពេញ៖នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោកTimithy Pittman ប្រធានសន្តិសុខប្រចាំតំបន់ របស់ស្ថានទូតអាមេរិកនៅកម្ពុជាកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ។
លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍រំលឹកអំពីកិច្ចសហប្រតិបត្តិការល្អរវាងនគរបាលជាតិកម្ពុជា និងស្ថានបេសកកម្មការទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ទាំងមុននិងក្រោយការចុះអនុស្សរណៈកន្លងមក។
លោក នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានថ្លែងជំរុញរកកិច្ចសហប្រតិបត្តិការល្អរវាងគ្នានេះ ជាបន្តថែមទៀត ជាពិសេសការផ្តល់ព័ត៌មានរវាងគ្នាតាមរយៈ Hotline ពាក់ព័ន្ធរាល់ចំណុចសង្ស័យនានា ឬព័ត៌មានផ្សេងៗដែលបំរើផលប្រយោជន៍នៃកិច្ចការពារសន្តិសុខ ៕