ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមវិស័យក្រសួង ស្ថាប័ន

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) តាមវិស័យក្រសួង ស្ថាប័នទាំង ៣២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

ការរៀបចំសមាសភាពគណៈកម្មាធិការតាមវិស័យក្រសួង ស្ថាប័នទាំង ៣២ នាពេលនេះ គឺដើម្បីពង្រឹងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែរឹងមាំ ក្នុងគោលបំណងបម្រើផលប្រយោជន៍ និងផ្ដល់ការគាំពារជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។