ស្វាយរៀង÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទ៌ បានបញ្ជាក់ថា ឈ្មួញតូចធំសម្រុកដឹកជញ្ជូន បន្លែ ផ្លែឈើ ត្រីសាច់តាមរថយន្តសាន់យ៉ុងនិងតាមរម៉កម៉ូតូយ៉ាងគំហុករាល់ថ្ងៃ រីឯលោក រស់ ភឿន មេប៉ុស្តិ៍នគបាលការពារព្រំដែនច្រករបៀងសំយ៉ោង មិនទាន់ទប់ស្កាត់ឲ្យបានត្រឹមត្រូវនោះទេ។
ក្រុមឈ្មួញក្នុងខេត្តស្វាយរៀងសម្រុកដឹកជញ្ជូន ទំនិញគេចពន្ធឆ្លងដែនទៅវៀតណាម និងបន្លែ ផ្លែឈើ ត្រី សាច់ ចេញពីវៀតណាម ចូលមកខ្មែរ យ៉ាងរលូនចូលតាមច្រករបៀងការពារព្រំដែនសំយ៉ោងពេញបន្ទុក នៅភូមិសំយ៉ោង ឃុំសំយ៉ោងស្រុកកំពង់រោទ៌ខេត្តស្វាយរៀងរីឯលោក រស់ ភឿន មេប៉ុស្តិ៍ជាអ្នកបេីកភ្លើងខៀវទេីបពួកឈ្មួញហ៊ានធ្វេីអ្វីៗតាមអំពើចិត្ត។
នៅថ្ងៃទី២៧ខែកុម្ភ:ឆ្នាំ២០២៦នេះ សារព័ត៌មាន ដេលីខ្មែរ មិនអាចសុំការបំភ្លឺបានទេ។ក្រុមពលរដ្ឋលើកឡើងថា ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងព្រមទាំងលោកពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងមេត្តាត្រួតពិនិត្យឡេីងវិញខ្លះផងចំពោះលោក រស់ ភឿន បណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធឆ្លងដែនទៅវៀតណាមយ៉ាងពេញបន្ទុក និងបើកដៃឲ្យឈ្មួញខ្មែរនិងឈ្មួញវៀតណាម នាំបន្លែផ្លែឈើ ត្រីសាច់ មិនទាន់មានស្ថាប័នពាក់ព័ន្ធច្រកនេះទប់ស្កាត់ឡើយ។





