ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា ដែលប្រព្រឹត្តទៅនាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃ សូមប្រសិទ្ធពរជ័យ ជូនចំពោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលបាននូវបញ្ញាញាណភ្លឺថ្លាវាងវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចជោគជ័យដ៏ត្រចះត្រចង់ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការរៀបចំ គោលនយោបាយសំខាន់ៗជាច្រើន ជាពិសេស ការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យព័ត៌មាននៅកម្ពុជា និងការបំពេញតួនាទីភារកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូន សម្រេចបានជោគជ័យ ដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងកិច្ចការពារសុខសន្តិភាព ការស្តារ កសាង និងអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយឆន្ទៈ និងមនសិការភក្ដីភាពយ៉ាងមោះមុតជូនជាតិមាតុភូមិ និងប្រជាជន។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ក្នុងលោក ទេវតាថែរក្សាក្នុងព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមសមប្រកបដោយព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

