ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពិធីស្វាគមន៍ដំណើរមកដល់ នៃនាវាសុីស្តារវ័ន (SEA STAR 1) របស់ក្រុមហ៊ុន Mediterranean Shipping (Cambodia) មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៤ រសៀល ថ្ងៃសុក្រ ១១ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណតផែកុងតឺន័រ កសស លេខ ៨ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំប្រារព្ធពិធីស្វាគមន៍ដំណើរមកដល់ នៃនាវាសុីស្តារវ័ន (SEA STAR 1) របស់ក្រុមហ៊ុន Mediterranean Shipping (Cambodia) មកកាន់ កសស ក្រោមអធិបតីភាព លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
តាមរយៈពិធីស្វាគមន៍នេះ កសស បានបង្ហាញអំពីសមិទ្ធផលថ្មីមួយទៀត នៃការបន្ថែមតំណភ្ជាប់ក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ដែលនឹងចូលរួមចំណែក ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
ពិធីស្វាគមន៍នេះ ត្រូវបានចូលរួមដោយ ថ្នាក់ដឹកនាំ កសស នគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ក្រុមហ៊ុន Mediterranean Shipping (Cambodia) ដឹកនាំដោយ លោក Udi Goldberg នាយកគ្រប់គ្រង ក្រុមហ៊ុន Mediterranean Shipping (Cambodia) បញ្ជាការនាវា និងនាវិក នៃនាវាសុីស្តារវ័ន (SEA STAR 1) របស់ក្រុមហ៊ុន Mediterranean Shipping (Cambodia) បុគ្គលិក កម្មករ និងនិយោជិត កសស។