ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វៀតណាមជាប់ចំណាត់ថ្នាក់លេខ៤លើពិភពលោក ដែលនាំគ្រឿងសមុទ្រចេញច្រើនជាងគេ

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាមបានប្រកាសថា គិតត្រឹមខែឧសភា ឆ្នាំ២០១៩នេះ វៀតណាមបានក្លាយជាប្រទេសនាំចេញគ្រឿងសមុទ្រច្រើនជាងគេលំដាប់ទី៤នៅលើពិភពលោក ក្នុងតម្លៃទឹកប្រាក់ជាងមួយពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។

ប្រភពដដែលបានបន្តថា វៀតណាមឈរក្នុងលំដាប់លេខ៤នៅលើពិភពលោក ដែលនាំចេញគ្រឿងសមុទ្រច្រើនជាងគេទៅកាន់ទីផ្សារអន្តរជាតិ បន្ទាប់ប្រទេស ន័រវ៉េស ចិន និងរុស្ស៊ី ហើយគ្រឿងសមុទ្រដែលវៀតណាមបាននាំចេញ គឺមានបង្គារ មឹក និងត្រីប្រាជាដើម ។

គ្រាន់តែប្រទេសចិនមួយ គឺមានក្រុមហ៊ុន និងសហគ្រាសវៀតណាមប្រមាណ១៥០ បាននាំគ្រឿងសមុទ្រទៅកាន់ទីផ្សារចិន ដោយមាន៤៥ក្រុមហ៊ុន និងសហគ្រាសនាំចេញបង្គារ ៥០ក្រុមហ៊ុន និងសហគ្រាសនាំចេញត្រីប្រា និងក្រុមហ៊ុន និងសហគ្រាសមួយចំនួនទៀតបាននាំចេញគ្រឿងសមុទ្រផ្សេងៗ ៕