រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃសុក្រ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងទិសដៅការងារអនុវត្តបន្ត ។
កិច្ចប្រជុំនេះ ក្រោមអធិបតីភាព ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខារាជធានី ខេត្ត លោក លោកស្រីអនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យថ្នាក់កណ្ដាល។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១. មតិបើកកិច្ចប្រជុំរបស់ឯកឧត្ដមប្រធានអង្គប្រជុំ
២. វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានពាក់ព័ន្ធនឹងការកែទម្រង់រដ្ឋបាល, ការរៀបចំការពិពណ៌នាមុខតំណែងវិជ្ជាជីវៈ, ការរៀបចំសេចក្ដីជូនដំណឹងដល់អាជីវករតាមរដូវកាល, ការពិនិត្យលើបាកូដ(៨៨៤) ដោយសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា។
៣.របាយការណ៍វឌ្ឍនភាពរបស់នាយកដ្ឋានកិច្ចការប្រកួតប្រជែង
៤. របាយការណ៍វឌ្ឍនភាពរបស់នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់
៥. របាយការណ៍វឌ្ឍនភាពរបស់នាយកដ្ឋានកិច្ចការហាឡាល
៦. បទអន្តរាគមន៍របស់លោកអគ្គនាយករងទទួលបន្ទុកនាយកដ្ឋាន និងសាខា
៧. អនុសាសន៍ណែនាំរបស់ឯកឧត្ដមអគ្គនាយក ប្រធានអង្គប្រជុំ
៨. មតិបិទរបស់ឯកឧត្ដមអគ្គនាយក ប្រធានអង្គប្រជុំ














