ទីក្រុងអូក្លិន៖ ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦, ក្នុងឱកាសអញ្ជើញបំពេញបេសកកម្មការងារនៅប្រទេសណូវែលហ្សេឡង់ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញទៅថ្វាយបង្គំព្រះសង្ឃ និងសួរសុខទុក្ខពុទ្ធបរិស័ទ នៅ វត្តខេមរាភិរតារាម ស្ថិតក្នុងទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់។
ការអញ្ជើញមកដល់របស់ឯកឧត្តមបណ្ឌិត និងសហការី គឺស្របពេលដែលទីអារាមកំពុងប្រារព្ធ កម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី នាថ្ងៃនេះផងដែរ។ ក្នុងបរិយាកាសដ៏ជ្រះថ្លានេះ, ឯកឧត្តមបណ្ឌិត បាននាំយកនូវថវិកាមួយចំនួន ដើម្បីចូលរួមចាប់មហាកុសលក្នុងកម្មវិធីបុណ្យ និងសម្រាប់ចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងវត្តខេមរាភិរតារាម ទុកជាឧត្តមប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា។
សកម្មភាពដ៏ប្រពៃនេះ បានស្តែងឱ្យឃើញនូវទឹកចិត្តសទ្ធាជ្រះថ្លា និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបងប្អូនខ្មែរយើងដែលរស់នៅឯនាយសមុទ្រ ដើម្បីថែរក្សាអត្តសញ្ញាណ និងប្រពៃណីជាតិឱ្យបានគង់វង្ស។







