ភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១២ ខែមីនាឆ្នាំ២០២៦នេះ ដែលសារព័ត៌មាន ដេលីខ្មែរទទួលបាននៅថ្ងៃទី១៦ខែមីនាឆ្នាំ២០២៦នេះគឺ ឯកឧត្តម រស់ ភីរុណ អតីត រស់ ភីរុណ អតីតអគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ត្រូវបានតែងតាំងមុខតំណែង ជាអនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា ឯកឧត្តម រស់ ភីរុណ កាលកាន់ដំណែងជាអគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាកន្លងមកបានអនុវត្តការងារយ៉ាងសកម្មលើវិធានការច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មដោយអនុវត្តតាម បទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៃព្រះរាជាណាចក្រកម្ពុជាដូចជា ៖
-ពង្រឹងការស្រាវជ្រាវពីប្រភពនៃប្រតិបត្តិការល្បែង និងស្នើសុំកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដូចជា អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីចាត់វិធានការតាមនីតិវិធី។
-បង្កើនយុទ្ធនាការអប់រំ និងណែនាំដល់សាធារណជន និងបុគ្គលពាក់ព័ន្ធទាំងអស់ ឱ្យយល់អំពីការប្រព្រឹត្ត ឬចូលរួម ឬពាក់ព័ន្ធនឹងសកម្មភាពល្បែងដែលខុសច្បាប់ គឺត្រូវប្រឈមនឹងទោសទណ្ឌតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង។
ករណីផ្សព្វផ្សាយលើបណ្តាញសង្គម ពាក់ព័ន្ធនឹងល្បែងខុសច្បាប់ គ.ល.ក បាននឹងកំពុងអនុវត្តវិធានការ៖
*១៖ កាត់យក pages ទាំងនោះ ដើម្បីដាក់ឆ្លើយតបទៅសាធារណជនវិញ តាមរយៈបណ្តាញសង្គមក្នុងគោលបំណងពន្យល់ អប់រំដល់ប្រជាពលរដ្ឋ ថាសុទ្ធសឹងជាល្បែងខុសច្បាប់
*២៖ ស្រាវជ្រាវរកប្រភពនៃ pages ទាំងនោះដើម្បីចាត់វិធានការបង្ក្រាប
*៣៖ យក pages ទាំងនោះ ផ្ញើជូនក្រសួងប្រៃសណីយ៍ ដើម្បីចាត់វិធានការបិទភ្លាមៗ។





