ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប. និង សភាពាណិជ្ជកម្មកម្ពុជារៀបចំនូវកិច្ចប្រជុំពិភាក្សាពង្រឹងនិងពង្រីកកិច្ចសហការរវាងស្ថាប័នទាំងពីរពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួប្រជែង នៃក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ២០២៦នេះ មានរៀបចំនូវកិច្ចប្រជុំពិភាក្សាការងាររវាងអគ្គនាយកដ្ឋាន ក.ប.ប. និង សភាពាណិជ្ជកម្មកម្ពុជា។
កិច្ចប្រជុំនោះគឺ ដឹកនាំសម្របសម្រួលដោយ ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និង ឯកឧត្ដមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហការរវាងស្ថាប័នទាំងពីរពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង។