ទីក្រុងតូក្យូ ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃចន្ទទី១៦ ខែមីនា ឆ្នាំ២០២៦ នេះ នៅស្នាក់ការកណ្តាលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅប្រទេសជប៉ុន ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងជាប្រធាន, និងឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំ សមាជិក នៃក្រុមប្រឹក្សាភិបាល កសស និងថ្នាក់ដឹកនាំ កសស បានចូលជួបសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារជាមួយ លោក HAYAKAWA Yuho អនុប្រធានជាន់ខ្ពស់ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ស្តីពីស្ថានភាពវិវត្តន៍ថ្មី និងការអភិវឌ្ឍរបស់ កសស ។
កិច្ចប្រជុំនេះ បានផ្តោតលើខួបអនុស្សាវរីយ៍លើកទី៣០(១៩៩៦~២០២៦) នៃជំនួយកិច្ចសហប្រតិបត្តិការផ្លូវការរបស់ទីភ្នាក់ងារចៃកា ចំពោះកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។








