ព្រៃវែង៖ប្រភពប្រជាពលរដ្ឋរស់នៅតំបន់មាត់ច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី ស្ថិតក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ដើម្បីចង់ដឹង ការពិតពីសេចក្តីរាយការណ៍ព័ត៌មានរបស់ប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាមនៃច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី ក្នុងស្រុកព្រះស្តេចខេត្តព្រៃវែងស្តីពីសកម្មភាពរបស់ក្រុមអ្នកញៀនល្បែងសុីសងគ្រប់ប្រភេទ ពិសេសល្បែងជល់មាន់ នៅក្នុង កាស៊ីណូ Hotel Hero 777 បាននឹងកំពុងនាំគ្នាចូលលេងល្បែង សុីសងក្នុងកាសុីណូ 777 ជារៀងរាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេង ឮសម្លេងហ៊ោរកញ្ជ្រៀវទ្រហឹង អឺងកង ។
ករណីនេះគឺមានពិតប្រាកដ ដូច សេចក្តីរាយការព័ត៌មានរបស់ប្រជាពលរដ្ឋផ្ដល់មែន នៅពេលដែលក្រុមការងារបានចុះដល់បានថតយកសកម្មភាព ជាក់ស្តែងរបស់ក្រុមអ្នកញៀនល្បែងជល់មាន់បាននាំគ្នាដឹកជញ្ជូនមាន់ជល់ តាមម៉ូតូ និង តាមរថយន្តស៊េរីទំនើបៗជិះចូល ទៅឈប់ចតទុកខាងក្នុងបរិវេណកាស៊ីណូ 777 និងកាសុីណូ១ កន្លែងទៀត គ្មានស្លាកឈ្មោះមានទីតាំងនៅក្បែរគ្នា ។
សូមបញ្ជាក់ថា:ទីតាំងកាសុីណូទាំង២នេះ មានកម្លាំងសន្តិសុខ យាមកាមតឹងតែងបំផុត មនុស្ស ចេញ- ចូលបានទាល់តែក្រុមអ្នកលេងល្បែងសុីសងដែលគេបាន ស្គាល់ច្បាស់លាស់ បើមិនស្គាល់ ច្បាស់លាស់ទេក្រុមសន្តិសុខមិន អនុញ្ញាតិអោយចូលជាដាច់ខាត ជាពិសេសក្រុមអ្នកកាសែត ។ ប្រជាពលរដ្ឋរស់នៅក្បែរកាស៊ីណូ777បានប្រាប់ថា ជារៀងរាល់ថ្ងៃ អ្នកចូលមកលេងល្បែងសុីសង មាន់ជល់និងល្បែងជាច្រើនប្រភេទទៀតមានរាប់រយនាក់ មានទាំងពលរដ្ឋខ្មែរ និងពលរដ្ឋវៀតណាមមិនដឹងថា : មានលិខិតឆ្លងដែនគ្រប់គ្នាដែរឬអត់នោះទេ ? ប៉ុន្តែពួកអ្នកក្រុមញៀនល្បែងមាន់ជល់ទាំងនោះ អាចចេញ-ចូល ក្នុងកាស៊ីណូ ដោយសេរី ។
អ្នកមើលការខុស ត្រូវម្នាក់ សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថាថៅកែធំទទួលខុសត្រូវក្នុងកាសុីណូ 777នេះជាមន្ត្រីយោធាជាន់ ខ្ពស់មានខ្សែស្រឡាយឧបនាយករដ្ឋមន្ត្រី នៅក្រសួងការពារជាតិជាអ្នករ៉ាប់រងលើការចំណាយលុយសែនព្រេនជាប្រចាំខែ ដល់អ្នកតាម្ចាស់ទឹកដីនៃខេត្តព្រៃវែង តាំងពីថ្នាក់លើដល់ថ្នាក់ក្រោមគ្រប់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ទើបគេអាចបើកដំណើរការបានដោយរលូនគ្មានការរំខានពីអាជ្ញាធរ និងសមត្ថកិច្ចណានោះទេ? ។ ក្រុមសន្តិសុខប្រាប់ថា បើ សិន ជាអ្នក កាសែត ចុះមករកថ្លៃបាយ ទឹក ឬសាំងឡានរងចាំ នៅខាងក្រៅសិនទៅ ចាំគេទាក់ទងអ្នកមើលការខុសត្រូវនៅខាងក្នុងយកមកអោយ ។
ថៅកែធំ ឬអ្នកទទួលខុសត្រូវ ក្នុងកាស៊ីណូ 777 បានឧបត្ថម្ភប្រាក់ តាមរយ: QR cod វេរលុយ និងទទួលលុយ សែនព្រេន ចំពោះអ្នកតាម្ចាស់ទឹកដីនៃខេត្តព្រៃវែង ក្នុង១ខែរហូតដល់៥ពាន់ដុល្លារអាមេរិក ជាថ្នូរ នៃការមិនចុះចាប់បង្ក្រាប ? ឬហាម ឃាត់ពលរដ្ឋខ្មែរ មិនអោយចូលលេងល្បែងសុីសងក្នុងកាសុីណូ777 នេះ និងកាសុីណូ១ទៀតនៅក្បែរនោះ ? ។ ក្នុង ១ថ្ងៃៗគេបើកជល់មាន់ ចាក់ភ្នាល់រាប់សិបគូរ ក្នុង១គូរៗចាក់ភ្នាល់សុីសងចាញ់ឈ្នះ រាប់សិបលានរៀល ឬ រាប់ពាន់ដុល្លារ ក៏ មានដែរ ក្នងមួយថ្ងៃ ។




