ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានរៀបចំកិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៥ និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់នាយកដ្ឋានក្រោមឱវាទអគ្គលេខាធិការដ្ឋាននៃ គ.ល.ក.

ភ្នំពេញ:នាព្រឹកថ្ងៃអង្គារទី២៤ ខែមីនា ឆ្នាំ២០២៦ នៅអគាររដ្ឋបាលរបស់ គ.ល.ក., អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានរៀបចំកិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៥ និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់នាយកដ្ឋានក្រោមឱវាទអគ្គលេខាធិការដ្ឋាននៃ គ.ល.ក.។
កិច្ចប្រជុំគឺ ក្រោមការដឹកនាំរបស់ ឯកឧត្តមអគ្គលេខាធិការ គ.ល.ក អមដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គលេខាធិការរង គ.ល.ក. និងមានការអញ្ជើញចូលរួមពីលោក-លោកស្រី ប្រធាន-អនុប្រធាននាយកដ្ឋាន លោក-លោកស្រីប្រធានការិយាល័យក្រោយឱវាទរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក.។ អង្គប្រជុំបានពិភាក្សាលើរបៀបវារៈចំនួន ៤ រួមមាន៖
១. របាយការណ៍វឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៥ និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៦
២. ពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយ
៣. ការដាក់ចេញនូវវិធានការ និងទិសដៅបន្ត
៤. ផ្សេងៗ។

——————————————-

On the morning of Tuesday, 24 March 2026, at the Administrative Building of the Commercial Gambling Management Commission of Cambodia (CGMC), the General Secretariat organized a high-level meeting to review the progress work for the year 2025 and the first quarter of 2026 across all departments under its supervision.

The meeting was chaired by H.E. Secretary General of the CGMC, and was attended by H.E. General Deputy Secretary General, along with directors, deputy directors, and heads of divisions from the respective departments.

The session discussed four key agendas including:
1. Progress reports for 2025 and the first quarter of 2026
2. Review and deliberation on challenges encountered and proposed solutions
3. Setting out strategic measures and future directions
4. Other matters.