ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កិច្ចប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)៖ នាវេលាម៉ោង ២ រសៀល ថ្ងៃព្រហស្បតិ៍ទី២៦ ខែមីនា ឆ្នាំ២០២៦នេះនៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ដឹកនាំដោយ លោក Akira Miura អ្នកគ្រប់គ្រងទូទៅ KD នៃក្រុមហ៊ុន Toyota Motor Corporation និងលោក Hirano Kenta អ្នកគ្រប់គ្រង Group នៃក្រុមហ៊ុន Toyota Tsusho Corporation ស្តីពីបទបង្ហាញនូវ ផលិតកម្មរថយន្តតូយូតាដែលផលិតនៅក្នុងប្រទេសកម្ពុជា ដោយការនាំចូលគ្រឿងបង្គុំរបស់រថយន្តមកពីក្រៅប្រទេស របស់ ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd តាមរយៈមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

Sihanoukville Autonomous Port (PAS): At 2 PM on Thursday, 26th March 2026, at the venue of PAS Meeting Room, His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Autonomous Port, and PAS Management, held a discussion meeting with Toyota Tsusho Manufacturing (Cambodia) Co., Ltd., led by Mr. Akira Miura, KD General Manager of Toyota Motor Corporation, and Mr. Hirano Kenta, KD Group Manager of Toyota Tsusho Manufacturing, regarding the presentation on the manufacturing of Toyota cars made in Cambodia with the assembly parts imported from the foreign countries by Toyota Tsusho Manufacturing (Cambodia) Co., Ltd through the international gate of Sihanoukville Autonomous Port.