ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីខួប ១៥ឆ្នាំ នៃការបង្កើត ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា)

ភ្នំពេញ:ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និង ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីខួប ១៥ឆ្នាំ នៃការបង្កើត ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា)នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

កម្មវិធីខួប ១៥ ឆ្នាំ នៃការបង្កើត ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា) ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន អេមរុ រ៉ាយស៍ គឺជាក្រុមហ៊ុននាំចេញអង្ករសរីរាង្គឈានមុខមួយនៅកម្ពុជា ដែលមានឯកទេសក្នុងការកិនកែច្នៃ និងមានទំនួលខុសត្រូវសង្គមដោយបានធ្វើការជាមួយភាគីពាកព័ន្ធក៏ដូចជាកសិករ ក្នុងការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជាផងដែរ។