ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ជួប ចំរើន ឃុបឃិតគ្នាបើកដៃឲ្យក្រុមឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ននិងទំនិញខុសច្បាប់ កាន់តែច្រើនឡើង

កំពត:លោក ជួប ចំរើន ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពតរងការចោទថា ឃុបឃិតគ្នាប្រព្រឹត្តរបៀបអំពើពុករលួយក្នុងការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រែកចាក.ច្រកតន់ហន់និងតាមដែនលំហរសមុទ្រយ៉ាងពេញបន្ទុក ភាពមិនប្រក្រតីរបៀបអំពើពុករលួយមួយនេះមិនអាច បិទបាំងបានតទៅទៀតនោះទេ។
ប្រភពរាយការណ៍បានទៀតថា សព្វថ្ងៃមានមន្ត្រីគយម្នាក់ជាមនុស្សជំនិតរបស់លោក ជួប ចំរើន ដែនមានឈ្មោះ សារឿន កំពុងដើរធ្វើព្យុះភ្លៀងគ្រប់ច្រកល្ហកតាមតំបន់ព្រំដែននិងតាម ផ្លូវជាតិនានាក្នុងខេត្តកំពតដើម្បីប្រមូលលុយស្រស់ៗពីក្រុមឈ្មួញតូចធំតាមអំពើចិត្តដើម្បីស្រង់ដើម ។
ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ មេសាខាគយខេត្តកំពត លោក ជួប ចំរើន បាន ឃុបឃិតគ្នាបើក ដៃឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ តាមច្រកតន់ហន់ ច្រកព្រែកចាក និងតាមច្រកដែនលំហរសមុទ្រ ដើម្បីប្រមូលលុយដាក់ហោប៉ៅចែកគ្នាធ្វើ មានធ្វើបានយ៉ាងក្រអឺតក្រទម។
ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក ជួប ចំរើន មេសាខាគយខេត្តកំពត ត្រូវបានមន្ត្រីគយនិងភ្នាក់ងារគយតូចតាចមួយចំនួនក្នុងខេត្តនេះបើកកកាយជាបន្តបន្ទាប់ដើម្បី ជាការផ្ដល់ព័ត៌មានដល់លោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹងនិងចាត់ វិធានការទប់ស្កាត់ឲ្យបានទាន់ ពេលវេលា។
ដោយហេតុថា លោក ជួប ចំរើន មេសាខា គយខេត្តកំពត ក៏មានឈ្មោះល្បីល្បាញខាងប្រព្រឹត្តរបៀបអំពើពុករលួយឃុបឃិតគ្នាបើកដៃឲ្យក្រុមឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់នឹងទំនិញខុសច្បាប់ កាន់តែច្រើនឡើងៗ។
សារព័ត៌មាន ដេលីខ្មែរ នៅថ្ងៃទី៣១ខែមីនាឆ្នាំ២០២៦ មិនអានសុំការបំភ្លឺ ជួប ចំរើន បានទេ។ ប៉ុន្តែប្រភពពីមន្ត្រីគយតូចតាចក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបង្ហើបឲ្យដឹងថា បើគ្មានការឃុបឃិតបើកដៃពីមន្ត្រីគយធំៗនៅខាង លើនោះទេគឺលោក ជួប ចំរើន មេសាខាគយខេត្តកំពតមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។
បើយោងតាមប្រភពសេចក្តីរាយការណ៍ពីមន្ត្រីគយតូចតាចក្នុងខេត្តកំពត បានឲ្យដឹងទៀតថា ចាប់តាំងពីលោក ជួប ចំរើន ទទួលបានតំណែងជាមេគយខេត្តកំពត រហូតមកគឺឈ្មួញធំៗអាចនាំចូលទំនិញគេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ដោយសារមានការឃុបឃិតបើកដៃពីសំណាក់ លោក ជួប ចំរើន តែម្តងប្រការនេះបានធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ៕