ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និង(FASMEC) រៀបចំវេទិកាសារព័ត៌មានលើប្រធានបទ៖ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ»

ភ្នំពេញ:ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានរៀបចំវេទិកាសារព័ត៌មានលើប្រធានបទ៖ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដើម្បីពង្រឹង និងពង្រីកផលិតផលក្នុងស្រុកទាំងបរិមាណ និងគុណភាព សុវត្ថិភាព ធ្វើយ៉ាងណាបំពេញតម្រូវការប្រើប្រាស់អំឡុងពេលពហិការមិនប្រើប្រាស់ផលិតផលប្រទេសថៃ។

វេទិកាខាងលើនេះមានការអញ្ជើញចូលពី ឧកញ៉ា តែ តាំង ប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគម មូលនិធិសម្តេចតេជោ និង FASMEC លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងតំណាងសហគ្រាសក្នុងស្រុក ព្រមទាំងអ្នកសារព័ត៌មានជាង៨០នាក់ មកពី៦០ស្ថាប័ន។

វេទិកានេះក៏នឹងមានការតាំងបង្ហាញផលិតផលក្នុង ស្រុកសំខាន់ៗដែលគ្រោងនឹងដាក់តាំងក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ លើកទី៣ ដែលនឹងត្រូវរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ។