ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ គ.ល.ក.ផ្ញើសាររំលែកទុក្ខជូននាយឧត្តមសេនីយ៍ ស ថេត ចំពោះមរណភាពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្ដាយបង្កើត។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) យើងខ្ញុំ មានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ចំពោះដំណឹងមរណភាពរបស់ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ ផូ ភួង ត្រូវជាម្តាយបង្កើតដែលបានទទួលមរណភាពនៅថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១:១២នាទី រំលងអធ្រាត្រក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរបស់ គ.ល.ក. និងក្នុងនាមខ្ញុំផ្ទាល់សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ ដ៏ធំធេងនូវម្តាយបង្កើតជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់កូនៗ ចៅៗ និង ក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង បាន ទៅកាន់បរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោ សញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ ពីយើងខ្ញុំ។

