ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានិងលោកជំទាវ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដ៏មង្គលាភិរម្យថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ:ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានិងលោកជំទាវ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដ៏មង្គលាភិរម្យថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ឆ្នាំ អដ្ឋស័ក ព.ស.២៥៦៩។

តាំងនាមក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមលំឱនកាយបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ព្រមទាំងទេវតាឆ្នាំថ្មី ព្រះនាមរាក្យសាទេវី សូមព្រះអង្គប្រោះព្រំ សព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តក្នុងការដឹកនាំប្រទេសជាតិ មាតុភូមិឱ្យទទួលបាននូវវឌ្ឍនភាពថ្មីៗបន្តបន្ទាប់ទៀត។ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ប្រទេសជាតិ និងប្រជាជនកម្ពុជា ទូទៅពិតជាទទួលបាននូវសុខសន្តិភាព សេរីភាព ស្ថិរភាពនយោបាយ ការគោរពសិទ្ធិមនុស្ស ការការពារបូរណភាពទឹកដី ការបង្រួបបង្រួមជាតិ និង ការអភិវឌ្ឍជានិច្ចនិរន្តរ៍ ពិសេសក្នុងការបន្តដឹកនាំស្ថាប័នព្រឹទ្ធសភា ជាស្ថាប័ននីតិប្បញ្ញត្តិកំពូល នៃព្រះរាជាណា ចក្រកម្ពុជា ដើម្បីពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស វិស័យការទូតព្រឹទ្ធសភា វេទិកាអន្តរជាតិ នៅតាមបណ្តាប្រទេសនានាលើសកលលោក ការជួយអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងវប្បធម៌ ការលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរនៅទូទាំងប្រទេសកម្ពុជា។
ឆ្លៀតឱកាសដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់វត្ថុ ស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ឫទ្ធិបារមីដែលថែរក្សាប្រាង្គប្រាសាទអង្គរ ពិសេសទេវតាឆ្នាំថ្មី សូមព្រះអង្គតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់យ៉ាងចំពោះ សម្តេចអគ្គ មហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា ចក្រកម្ពុជា មេត្តាទទួលនូវគារវភក្តីភាពដ៏ស្មោះស្ម័គ្រ និងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា ៕